Revelation of John 16

1បន្ទាប់មកខ្ញុំ​បាន​សំឡេងមួយយ៉ាងខ្លាំងចេញពី​ព្រះ​វិហារ​មក​បន្លឺទៅកាន់ទេវតា​ទាំង​ប្រាំពីរថា៖ ​«ចូរ​ចេញទៅហើយចាក់សេចក្ដីក្រោធ​របស់​ព្រះជាម្ចាស់​ចេញពី​ពាន​ទាំង​ប្រាំពីរ​នោះ​ទៅលើផែនដីទៅ»។ 2ដូច្នេះទេវតា​ទីមួយ​ក៏​ចេញទៅហើយ​យក​ពាន​របស់​ខ្លួនចាក់ទៅលើផែនដី​នោះ​ក៏​មានដំបៅយ៉ាងអាក្រក់និងយ៉ាងឈឺចាប់កើតលើមនុស្សដែលមានសញ្ញាសំគាល់​របស់​សត្វសាហាវនោះនិង​ពួក​អ្នក​ដែលថ្វាយបង្គំរូបចម្លាក់​របស់​វា 3ទេវតាទីពីរ​យក​ពាន​របស់​ខ្លួនចាក់ទៅក្នុងសមុទ្រ​នោះ​សមុទ្រ​ក៏​ត្រលប់ជាឈាមដូចជា​ឈាម​របស់​មនុស្សស្លាប់​ហើយ​អ្វីៗ​ទាំងអស់​ដែល​មាន​ជីវិតនៅក្នុងសមុទ្រ​ក៏​ស្លាប់​អស់។ 4បន្ទាប់មកទេវតា​ទីបី​យក​ពាន​របស់​ខ្លួនចាក់ទៅក្នុងទន្លេនិងប្រភពទឹក​ទាំងឡាយ​នោះ​ទី​ទាំងនោះ​ក៏​ត្រលប់ជាឈាម​ដែរ។ 5ខ្ញុំបាន​ទេវតានៃទឹកនិយាយថា៖ ​«ឱ​ព្រះអង្គ​ដ៏​បរិសុទ្ធ​ជា​ព្រះដែលគង់នៅ​សព្វ​ថ្ងៃ​និងគង់នៅ​តាំង​ពី​ដើម​អើយ! ​ព្រះអង្គ​ជា​ព្រះ​ដ៏​សុចរិត​ព្រោះ​ព្រះអង្គ​បាន​សម្រេចធ្វើ​ការ​ទាំងនេះ​ហើយ 6ដ្បិតពួកគេ​បាន​បង្ហូរឈាមពួកបរិសុទ្ធនិងពួកអ្នកនាំព្រះបន្ទូល​ហើយ​ព្រះអង្គ​ក៏​ឲ្យឈាមពួកគេផឹក​គឺ​ពួកគេ​សមនឹង​ដូច្នេះ​ហើយ»។ 7នោះខ្ញុំ​កន្លែងថ្វាយតង្វាយនិយាយថា៖ ​«មែន​ហើយ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់អើយ! ​ការជំនុំជម្រះ​របស់​ព្រះអង្គពិតត្រង់ហើយសុចរិត»។ 8ទេវតាទីបួន​យក​ពាន​របស់​ខ្លួនចាក់ទៅលើព្រះអាទិត្យហើយ​ព្រះអាទិត្យ​ក៏​បាន​ទទួលអំណាចនឹង​ធ្វើ​ឲ្យ​មនុស្សខ្លោចដោយសារភ្លើង 9មនុស្សត្រូវ​ខ្លោច​ដោយសារ​កំដៅយ៉ាងខ្លាំងនោះ​ពួកគេ​ក៏ជេរប្រមាថ​ព្រះ​នាម​របស់​ព្រះជាម្ចាស់ដែលមានសិទ្ធិអំណាចលើគ្រោះកាចទាំងនោះហើយ​ក៏​មិន​បាន​ប្រែចិត្ដ​ដើម្បី​ថ្វាយសិរីរុងរឿង​ដល់​ព្រះអង្គដែរ 10ទេវតាទីប្រាំ​យក​ពាន​របស់​ខ្លួនចាក់ទៅលើបល្ល័ង្ក​របស់​សត្វសាហាវនោះនោះនគរ​របស់​វាក៏ត្រលប់ជាងងឹតសូន្យសុងហើយ​មនុស្ស​ខាំអណ្ដាត​របស់​ខ្លួនដោយព្រោះតែការឈឺចាប់ 11ពួកគេក៏​ជេរប្រមាថព្រះជាម្ចាស់​នៃ​ស្ថានសួគ៌ដោយព្រោះតែការឈឺចាប់និងដោយព្រោះតែដំបៅ​របស់​ពួកគេហើយ​ក៏​មិនបានប្រែចិត្ដពីការប្រព្រឹត្ដិ​របស់​ខ្លួនដែរ 12ទេវតាទីប្រាំមួយ​យក​ពាន​របស់​ខ្លួនចាក់ទៅលើទន្លេធំ​គឺ​ទន្លេ​អើប្រាតនោះទឹកទន្លេ​ក៏​រីងអស់ដើម្បីរៀបចំផ្លូវសម្រាប់​ពួក​ស្ដេច​ដែល​មក​ពី​ទិស​ខាង​កើត 13ខ្ញុំបាន​ឃើញវិញ្ញាណអាក្រក់បីដូចជាសត្វកង្កែបចេញពីមាត់នាគពីមាត់សត្វសាហាវនោះនិងពីមាត់​ពួក​អ្នកនាំព្រះបន្ទូលក្លែងក្លាយ 14ដ្បិតវិញ្ញាណទាំងនោះគឺជា​វិញ្ញាណ​របស់​ពួក​អារក្សដែលធ្វើទីសំគាល់​ពួកវា​ចេញទៅ​រក​ពួក​ស្ដេចនៅលើផែនដីទាំងមូល​ដើម្បី​ប្រមូលស្ដេចទាំងនោះមកក្នុងចម្បាំង​នៅ​ថ្ងៃដ៏អស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់ 15មើល៍​យើង​នឹង​មកដូចជាចោរ! ​មាន​ពរ​ហើយ​អ្នក​ដែលប្រុងស្មារតីហើយរក្សាសម្លៀកបំពាក់​របស់​ខ្លួនមិន​ឲ្យ​ខ្លួន​ដើរអាក្រាតនិង​មិន​ឲ្យ​គេ​ឃើញកេរ្តិ៍ខ្មាស​របស់​ខ្លួន» ​)។ 16វិញ្ញាណទាំងនោះ​ប្រមូល​ពួក​ស្ដេច​មក​ជួបជុំ​គ្នានៅកន្លែងមួយដែលហៅ​ជា​ភាសាហេព្រើរថាអើម៉ាគេដូន 17ទេវតាទីប្រាំពីរ​យក​ពាន​របស់​ខ្លួនចាក់ទៅក្នុងអាកាស​នោះ​មានសំឡេងមួយយ៉ាងខ្លាំងចេញពី​ព្រះ​វិហារ​គឺ​ចេញពីបល្ល័ង្ក​មក​ថា៖ ​«ការ​បាន​សម្រេចហើយ 18នោះក៏​មាន​ផ្លេក​បន្ទោរ​មាន​សំឡេង​មាន​ផ្គរលាន់និង​មាន​រញ្ជួយផែនដីជាខ្លាំង​ដែល​មិន​ធ្លាប់​កើតមានចាប់តាំងពីមនុស្សកើតមកនៅលើផែនដី​គឺ​ជា​ការ​រញ្ជួយផែនដីយ៉ាងខ្លាំង​និង​ធំសម្បើម 19ទីក្រុងដ៏ធំនោះ​បាន​បែកចេញជាបីផ្នែកហើយទីក្រុងរបស់ជនជាតិទាំងឡាយ​ក៏​ដួលរលំ។ ​ព្រះជាម្ចាស់នឹកចាំ​ពី​ក្រុងបាប៊ីឡូន​ជា​ក្រុង​ដ៏ធំ​ដើម្បី​ឲ្យ​ពែងស្រានៃ​សេចក្ដី​ក្រោធ​យ៉ាងខ្លាំង​របស់ព្រះអង្គ​ដល់​ក្រុងនោះ 20គ្រប់ទាំងកោះ​ក៏​រត់​ទៅ​បាត់ហើយភ្នំ​ក៏​លែងឃើញមាន​ទៀត​ដែរ 21ហើយមាន​គ្រាប់ព្រឹលធំៗ​ដែល​គ្រាប់​នីមួយៗ​មាន​ទម្ងន់​មួយ​ឋាឡាន់ធ្លាក់​ចុះ​ពី​លើ​មេឃមកលើមនុស្សដូច្នេះមនុស្ស​ក៏​ជេរប្រមាថព្រះជាម្ចាស់ដោយព្រោះគ្រោះកាចនៃការ​ធ្លាក់​ព្រឹល​នោះ​ដ្បិតគ្រោះកាចនោះខ្លាំងក្រៃលែង
Copyright information for KhmKCB